ព្យួរស្បែកជើងបានប៉ុន្មានថ្ងៃ Wilshere វិលទៅ Arsenal វិញក្នុងតំណែងថ្មី
Jack Wilshere ដែលបានប្រកាសចូលនិវត្តន៍កាលពីប៉ុន្មានថ្ងៃមុន បានវិលទៅ Arsenal វិញហើយ ដោយទទួលបានតំណែងជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៨ឆ្នាំ។
ការទទួលតំណែងថ្មីនេះ បន្ទាប់ពីអតីតខ្សែបម្រើក្រុមកាំភ្លើងធំខាងលើធ្វើការបានយ៉ាងល្អជាមួយក្មេងពេលគេឆ្លៀតទៅជួយការងារក្រុម U18 នៅរដូវកាលមុន អំឡុងកំពុងរៀនយកវិញ្ញាបនបត្រគ្រូ។
Wilshere បានដុះដាលចេញពីថ្នាល Arsenal និងចូលក្រុមធំ ២០០៨ដល់២០១៨។ ឆ្នាំ២០០១៨ដល់២០២០ គេលេងនៅ West Ham មុនផ្ទេរទៅ Bournemouth ឆ្នាំ២០២១ និងចូលនិវត្តន៍ក្រោយចេញពីក្លិប AG ក្នុងប្រទេសដាណឺម៉ាក ឆ្នាំ២០២២នេះ។
អតីតកីឡាករវ័យ៣០ឆ្នាំនិយាយថា គេបានសម្រេចបំណងរួចរាល់ហើយក្នុងនាមកីឡាករអាជីព និងបានជាប់ជម្រើសជាតិអង់គ្លេស៕