មូលហេតុនេះហើយដែលអ៊ុំ វិចិត្រ មិនអាចជួយទ័ពបាន
ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា ចាញ់បឹងកេត ៣ទល់នឹង៤ កាលថ្ងៃសៅរ៍ ទី០២ ខែកក្កដា កន្លងទៅ អ្នកចាំទី អ៊ុំ វិចិត្រ មិនបានចូលលេងឲ្យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទទេ។
កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជារូបនេះបានសរសេរក្នុង story ថា ដោយសារតែបញ្ហារបួសចាស់ត្រង់ដៃដែលបានរើឡើងវិញ ហើយតែងតែមានភាពឈឺចាប់ច្រើនថ្ងៃពេលត្រូវបាល់ម្ដងៗ។ គេថា បញ្ហានេះស្ទើរតែឲ្យគេបោះបង់អាជីពជាកីឡាករទៅហើយ។
បងប្រុសអ្នកចាំទី អ៊ុំ សេរីរ័ត្ន មានបញ្ហាម្រាមដៃកាលឆ្នាំ២០១៤ ដែលធ្វើឲ្យគេអវត្តមានមួយរយៈនាពេលនោះ។ បញ្ហានេះក៏ធ្វើឲ្យក្រុមហៅកាត់ទ័ពឈឺក្បាលដែរ ខណៈអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដែលមិនមានស្ថានភាព fit កំពុងលេងនៅព្រះខ័នរាជស្វាយរៀងលើលក្ខខណ្ឌខ្ចី៕