វិសាខាយកបាន៣ពិន្ទុពេញក្នុងប្រកួតបើកឆាកពូល G នៃពាន AFC Cup
ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុមហ្វីលីពីន KAYA-Ilolo ដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតបើកពូល G នៃពានរង្វាន់ AFC Cup ថ្ងៃសុក្រ ទី២៤ ខែមិថុនា។
វគ្គទី១ វិសាខារបូតមួយគ្រាប់ តែចូលដល់វគ្គទី២ កែន ច័ន្ទសុភ័ក្ត្រ និង សា ទី រកបានគ្រាប់ជ័យជម្នះសម្រាប់វិសាខា។
ប្រកួតបន្ត វិសាខាត្រូវប៉ះ Bali United នៅថ្ងៃទី២៧ ខែមិថុនា។ សម្រាប់ក្រុមកម្ពុជាមួយទៀត គឺភ្នំពេញក្រោនត្រូវប៉ះ Hougang United នៅម៉ោង៩យប់៕