កីឡាករ សៅ សុភារ៉ា ដណ្ដើមបានមេដាយសំរឹទ្ធការប្រកួតជឺជិតស៊ូនៅថៃ
កីឡាករជឺជីតស៊ូកម្ពុជា សៅ សុភារ៉ា ទទួលបានមេដាយសំរឹទ្ធ០១គ្រឿង លេីវិញ្ញាសាមានហ្គី (GI) ទម្ងន់ក្រោម៦០គីឡូក្រាម ក្នុងការប្រកួតកីឡា Ju-Jitsu Grand Prix Thailand Open 2022 នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
គួរដឹងដែរថា សហព័ន្ធកីឡាជូជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡារិនី ទៅចូលរួមការប្រកួតកីឡា Ju-Jitsu Grand Prix Thailand Open 2022 នៅប្រទេសថៃ ចំនួន ០៣នាក់ ចូលរួមប្រកួត។ ក្នុងនោះមាន កីឡាករ សៅ សុភារ៉ា ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់ក្រោម ៦០គីឡូក្រាម។ កីឡាករ ថន អេនដ្រូ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់ក្រោម ៦២គីឡូក្រាម។ កីឡាការិនី ម៉ាប់ សុខហួយ ប្រកួតវិញ្ញាសា ជឺជីតស៊ូ មានហ្គី (GI) ទម្ងន់ក្រោម ៥២គីឡូក្រាម៕