Liverpool ស្នើឲ្យមានការស៊ើបអង្កេតរឿងពន្យារម៉ោងផ្ដើមប្រកួតផ្ដាច់ព្រ័ត្រ UCL
ថ្នាក់ដឹកនាំ Liverpool មិនសប្បាយចិត្តឡើយចំពោះការពន្យារម៉ោងចាប់ផ្ដើមការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលដំបូងឡើយត្រូវចាប់ផ្ដើមនៅម៉ោង២ទៀបភ្លឺ ម៉ោងនៅកម្ពុជា តែត្រូវរយាលដល់ម៉ោង២កន្លះទៅវិញ (គិតជាម៉ោងខ្មែរស្រួលគិត)។
មុនការប្រកួតចាប់ផ្ដើម ស្រាប់តែមានបញ្ហាទស្សនិកជនសម្រុកចូលទស្សនាយ៉ាងច្រើននៅកីឡដ្ឋាន Parc de Prince ហើយអ្នកសំបុត្រទប់មិនជាប់ ហៅកម្លាំងសមត្ថកិច្ចមកទៀតក៏ទប់មិនជាប់។ បញ្ហានោះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រ Liverpool អត់បានចូលស្តាតទាន់ពេល អ៊ីចឹងហើយក៏បានការពន្យារតែម្ដង។
ក្នុងការប្រកួតដែលដំណើរការជាផ្លូវការ Vinicius Jr. បានទាត់បញ្ចូលទីពីការ assist ដោយ Federico Valverde ក្នុងនាទី៥៩ ជួយឲ្យ Real Madrid ឈានទៅលើកពាន UEFA Champions League ជាលើកទី១៤៕