វិសាខា ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣ ទល់ ២
ក្លិប វិសាខា រកជ័យជម្នះលើកដំបូងដោយឈ្នះ ព្រះខ័នរាជស្វាយរៀង ៣ ទល់ ២ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នាល្ងាចនេះ ។ នាកីឡដ្ឋាន ព្រីនស៍ ម្ចាស់បើកការនាំមុខ ២គ្រាប់ ដោយ រឹង ប៊ុនហៀង និង Khan ក្នុងវគ្គទី១ ខណៈ ព្រះខ័នរាជស្វាយរៀង វាយបកវិញបាន២គ្រាប់ស្មើ ដោយកីឡាករ Privat និង Mika ។ នាទី៩០+ វិសាខា បានបាល់ពិន័យ១១ម៉ែត្រ ហើយ Ajaji ស៊ុតបានសម្រេច ដើម្បីឈ្នះ ៣ ទល់ ២ ។ នេះជាការឈ្នះលើកដំបូងក្នុងដីរបស់ វិសាខា ដោយ២ប្រកួតមុនស្មើ ទ័ព ០ ទល់ ០ និងស្មើ ប៉ូលីស ១ ទល់ ១ ។ ចំណែក ព្រះខ័នរាជស្វាយរៀង ជាការចាញ់លើកដំបូង ដោយ៣ប្រកួតមុន ឈ្នះ អគ្គិសនី ៦ ទល់១ , ឈ្នះ ណាហ្គា ៣ ទល់ ១ និង ឈ្នះ អាសីុ អឺរ៉ុប ៤ ទល់ ៣ ៕