Carlo Ancelotti ក្លាយជាគ្រូបង្វឹកឈ្នះជើងឯក UEFA Champions League ច្រើនជាងគេ៊
ក្រោយ Real Madrid ឈ្នះ Liverpool ១ទល់នឹង០ ឈានទៅក្រសោបតំណែងជើងឯក UEFA Champions League រដូវកាល២០២១/២០២២ លោក Carlo Ancelotti ក៏បានក្លាយទៅជាគ្រូបង្វឹកដែលលើកពានធំជាងគេប្រចាំទ្វីបអឺរ៉ុបមួយនេះ។
បុរសជនជាតិអ៊ីតាលីបានវ៉ាផុតលោក Zinedine Zidane ដោយឈ្នះជើងឯក UCL ៤ដងក្នុងអាជីពជាគ្រូបង្វឹក។ លើកទី១ លោកបានឈ្នះពាននេះក្នុងរដូវកាល២០០២/២០០៣នៅ AC Milan និងរដូវកាល២០០៦/២០០៧ ថែមទៀត។ ក្នុងរដូវកាល២០១៣/២០១៤ ដែលជារជ្ជកាលទី១របស់លោកនៅ Real Madrid អតីតគ្រូបង្វឹក Chelsea និង Paris Saint Germain ក៏បានលើកពានជាលើកទី៣។
កាលនៅជាកីឡាករ បុរសវ័យ៦២ឆ្នាំក៏ធ្លាប់ឈ្នះជើងឯក UEFA Champions League ២ដងជាមួយ AC Milan គឺរដូវកាល១៩៨៨/១៩៨៩ និង១៩៨៩/១៩៩០។ ដូច្នេះ សរុបទាំងពេលជាកីឡាករ និងគ្រូបង្វឹកដល់បច្ចុប្បន្ន លោកឈ្នះបាន៦ដង៕