គ្រូជម្រើសជាតិអង់គ្លេស ថាការប្រកួតក្នុងទឹកដី ដោយគ្មានអ្នកទស្សនាជារឿងដ៏អាម៉ាស់បំផុត
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា ការប្រកួតក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាជារឿងអាម៉ាស់បំផុត។ លោក Southgate ក៏ទាមទាឱ្យអ្នកគាំទ្រកែប្រែទម្លាប់អាក្រក់រត់ចូលក្នុងទីលានដែលកើតមានឡើងនាចុងរដូវកាលនេះ។
ក្រុមអង់គ្លេសត្រូវបានស្នើឱ្យប្រកួតក្នុងទឹកដីរបស់ខ្លួន ២ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា ក្នុងកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ការហាមឃាត់នេះកើតឡើង ដោយសារការបង្កហិង្សាពីសំណាក់អ្នកគាំទ្រអង់គ្លេសនៅក្រៅទីលាន នឹងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីការប្រកួតពានរង្វាន់ Euro 2020 ផ្តាច់ព្រ័ត្រមក។
ក្រុមជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួត Nations League នៅក្នុងពូល A ដែលត្រូវប្រកួតតទល់ក្រុម ហុងគ្រី ថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Budapest មុនជួបអ៊ីតាលី។
The Nightmare