
JM៖ ខ្ញុំមិនចង់និយាយរឿង VAR ទេ ព្រោះខ្ញុំមិនចង់បង់លុយពិន័យទៅកាន់ FA សារជាថ្មីម្តងទៀត
កាលពីម្សិលមិញ Tottenham Hotspurs បានត្រឹមស្មើគ្នាជាមួយ Newcastle United ១ទល់នឹង១ តែប៉ុណ្ណោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣ ដោយប្រព័ន្ធ VAR បានផ្តល់បាល់ពិន័យ១១ម៉ែត្រឱ្យក្រុមភ្ញៀវនៅម៉ោងបន្ថែម។
ថ្លែងក្នុងសន្និសិទក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹក Jose Mourinho បាននិយាយថា៖ “ខ្ញុំសុខចិត្តចំណាយប្រាក់ជួយកម្មវិធីសប្បុរសធម៌ ជាងបង់លុយពិន័យទៅកាន់ FA សារជាថ្មីម្តងទៀត។ ដូចនេះខ្ញុំមិនចង់និយាយរឿង VAR ទេ។”
គួរឱ្យដឹងថា ក្រុមរហស្សនាមមាន់ខ្នាយមាសស្ទើរតែទទួលបាន៣ពិន្ទុទៅហើយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប៉ុន្តែបែរជាត្រូវរបូត២ពិន្ទុទៅវិញ ដោយសារការពិន័យរបស់អជ្ញាកណ្តាលនៅចុងម៉ោងរួមជាមួយនឹងប្រព័ន្ធ VAR ទើបធ្វើឱ្យក្រុមទាំង២ស្មើគ្នា១ទល់នឹង១តែម្តង។
ទស្សនាវីដេអូហាយឡាយ៖