ខ្សែការពារ Marcelo ព្រមទទួលទោសដោយបង់ប្រាក់ពិន័យជិត១លានដុល្លារពីបទបន្លំពន្ធ
ខ្សែបម្រើប្រេស៊ីល Marcelo បានសារភាពកំហុសពីបទបន្លំពន្ធនិងទទួលយកការផ្ដន្ទាទោសជាប់ពន្ធនាគារក្រោមលក្ខណៈព្យួររយៈពេល៤ខែ និងបង់ប្រាក់ពិន័យ៧៥០,០០០អឺរ៉ូ។
កីឡាករវ័យ៣០ឆ្នាំខាងលើ ត្រូវបានរាយការណ៍ថាបានឆបោកទឹកប្រាក់៤៩០,០០០អឺរ៉ូ (៥៧៦,០០០ដុល្លារ)ពីអាជ្ញាធរអេស្ប៉ាញ ដោយប្រើប្រាស់ក្រុមហ៊ុនបរទេសដើម្បីគ្រប់គ្រងប្រាក់ចំណូលរបស់គេ។ គេស្ថិតក្នុងចំណោមតារាបាល់ទាត់មួយចំនួនដែលត្រូវបានអាជ្ញាធរពន្ធដារអេស្ប៉ាញប្ដឹង។
យោងតាមសារព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថា Marcelo បានសារភាពកំហុសឆបោកនិងទទួលបានការបន្ធូរបន្ថយទោសពន្ធនាគារនិងប្រាក់ពិន័យជាផ្នែកនៃការដោះស្រាយបញ្ហាជាមួយព្រះរាជអាជ្ញា។
យ៉ាងណាក្តីច្បាប់អេស្ប៉ាញ ការជាប់ទោសពន្ធនាគាររយៈពេល២ឆ្នាំចំពោះបទល្មើសដំបូងអាចត្រូវបានដាក់ក្នុងលក្ខណៈព្យួរ ដូច្នេះ Marcelo ទំនងចំណាយពេលនៅក្រៅ