ទស្សនាវីដេអូ ខ្សែបម្រើវ័យក្មេង Marco Asensio ស៊ុត២គ្រាប់ឲ្យអេស្ប៉ាញលត់ក្រូអាត៦គ្រាប់
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានចាប់ផ្តើមការប្រកួត UEFA Nations League ដ៏អស្ចារ្យដោយបានបំបាក់ក្រូអាត ៦ទល់នឹង០ កាលពីយប់មិញ។
ក្រុមរបស់លោក Luis Enrique ដែលបានផ្តួលអង់គ្លេសនៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតបើកឆាករកបានគ្រាប់ដំបូងដោយ Saul Niguez។ ខណៈ Marco Asensio បានរកគ្រាប់បាល់ពីចម្ងាយប្រមាណ២០ម៉ែត្រហើយបន្ទាប់ពីនោះ អ្នកចាំទី Lovre Kalinic របស់ក្រូអាតក៏ធ្វើឲ្យបាល់ចូលទីខ្លួនឯង។
ដោយឡែកឈានចូលមកដល់វគ្គទី២ Rodrigo, Sergio Ramos និង Isco បន្ថែមម្នាក់មួយគ្រាប់ទៀតឲ្យក្រុមរហស្សនាមគោជល់បំបាក់ក្រូអាត ៦ទល់នឹង០តែម្តង។
ទស្សនាវីដេអូហាយឡាយ៖