ស៊ីហ្គេមឆ្នាំនេះលុបចោលវិញ្ញាសា Handball ឆ្នេរខ្សាច់ ផ្នែកនារី
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម បានសម្រេចលុបចោលវិញ្ញាសាបាល់គប់នារីលើឆ្នេរខ្សាច់ ដោយសារតែខ្វះក្រុមចូលរួម។
គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមនៅវៀតណាម ប្រកាសថា ក្រុមនារីឥណ្ឌូនេស៊ីបានសម្រេចដកខ្លួនក្នុងនាទីចុងក្រោយ ធ្វើឲ្យចំនួនក្រុមមិនគ្រប់គ្រាន់ដែលមិនអាចរៀបចំបាន។
បើតាមបទបញ្ជា កីឡាជាក្រុមត្រូវតែមានយ៉ាងហោច៣ក្រុមចូលរួម ដើម្បីឲ្យការប្រកួតអាចកើតឡើងបាន។ គិតមកទល់ពេលនេះ ក្រុមនារីបាល់គប់លើឆ្នេរខ្សាច់ មានតែវៀតណាម និងថៃប៉ុណ្ណោះ៕