Man United ត្រៀមរុះរើទ្រង់ទាយធំ អាចលក់កីឡាករ១០នាក់
អ្នកចាត់ការបណ្តោះអាសន្ន Manchester United លោក Ralf Rangnick បាននិយាយថា ដើម្បីកសាងក្រុមឡើងវិញ ក្លិបត្រូវរុះរើឱ្យដូច Liverpool និង Manchester City។ យ៉ាងហោចណាស់រដូវកាលក្រោយ នឹងមានការនាំចូលកីឡាករថ្មីជាង១០នាក់មកកាន់ក្លិប។
ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ និងសម្លឹងឃើញពីភាពខ្លាំងរបស់គូប្រជែងនេះ លោក Rangnick មើលឃើញថា Man Utd ត្រូវការកែប្រែក្រុមជាថ្មីដោយប្រើពេលវេលាវែង ឱ្យដូច Liverpool និង Manchester City។
ទោះជាយ៉ាងនេះក្តីអ្នកចាត់ការវ័យ៦៣ឆ្នាំ ក៏បានអះអាងបន្ថែមថា កម្រិតលេងរវាងក្រុម Man Utd និង Liverpool បានបង្ហាញយ៉ាងច្បាស់ នៅថ្ងៃទី២០ មេសានេះ។ ដូច្នេះក្លិបត្រូវការរុះរើកីឡាករ នឹងកែរចនាសម្ព័ន្ធជាថ្មី។
យ៉ាងណាមិញក្នុងជំនួបដ៏កក្រើកនោះ Man Utd បានអវត្តមានកីឡាករសំខាន់ៗដូចជា Fred, Cristiano Ronaldo និង Raphael Varane ដែលមិនបានចូលរួមជួយក្រុម៕
– The Nightmare