Walker អាចអវត្តមានមុនប៉ះ Real Madrid នៅ ChampionLeague
ខ្សែការពារ Kyle Walker កំពុងមានមន្ទិលថា អាចនឹងត្រូវអវត្តមាន ពេល Manchester City ប្រកួតទល់ក្រុម Real Madrid នៅពានរង្វាន់ Champions League វគ្គ៤ ក្រុមចុងក្រោយ ជើងទី១ ក្រោយរូបគេបានទទួលរងរបួស អំឡុងការប្រកួតទល់ At Madrid នៅទឹកដី Wanda Metropolitano កន្លងទៅ ។
Kyle Walker បានអវត្តមាន សម្រាប់ការប្រកួត Premier League ទល់ក្រុម Brighton & Hove Albion ដោយក្នុងនោះ អ្នកចាត់ការ Man Ctiy លោក Pep Guardiola នៅមិនទាន់ដឹងថា ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ នឹងអាចវិលត្រលប់កកាន់ទីលានវិញ នៅពេលណានោះឡើយ ។
រីឯកីឡាករ Ruben Dias ដែលបានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ នៅ Premier League រដូវកាលមុន ក៏អាចនឹងទទួលបានឱកាសវិលត្រលប់មកកាន់ទីលានវិញផងដែរ បន្ទាប់ពីអវត្តមានប្រាំបួនប្រកួតចុងក្រោយ សម្រាប់ក្រុម Manchester City ជាមួយនឹងរបួសសរសៃពួរ ៕
– The Nightmare-