Jose Mourinho ធ្វើអោយ AS Roma ចង់បន្តកុងត្រាជាមួុយ Mkhitaryan
ការបង្ហាញទម្រង់ដ៏ល្អរបស់ Henrix Mkhitaryan ក្រោមការដឹកនាំរបស់លោក Jose Mourinho បានធ្វើអោយក្លឹប AS Roma ទាក់ទងទៅលោក Mino Raiola ដែលជាភ្នាក់ងារដើម្បីបើកកិច្ចពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួយគេទៀត។
បច្ចុប្បន្នកិច្ចសន្យារបស់ Mkhitaryan ជាមួយនឹង AS Roma នឹងត្រូវផុតកំណត់នៅខែមិថុនានេះ ខណៈក្លឹបបានបង្ហាញថាពិតជាមិនចង់បាត់បង់គេឡើយ។
សូមបញ្ចាក់ថារដូវកាលនេះគេបានជួយក្លឹបបានច្រើនជាមួយនឹង Tammy Abraham ដែលជាដៃគូរល្អនៅក្នុងក្លឹប ហើយ Roma កំពុងស្ថិតនៅលេខ៥ តាមពិក្រោយក្រុមលេខ៤ Juventus ចំនួន៥ពិន្ទុ៕
អត្ថបទ៖ The Nightmare