បាល់ទាត់បុរសស៊ីហ្គេមនៅវៀតណាមនឹងចាប់ពូលថ្ងៃទី០៦ មេសា
បាល់ទាត់ស៊ីហ្គេម ២០២១ វិញ្ញាសាផ្នែកបុរស ដែលលើកមកធ្វើនៅឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម នឹងត្រូវបានចាប់ពូលនៅថ្ងៃពុធ ទី០៦ ខែមេសា។
ការប្រកួតបែងចែកជា២ពូល ហើយម្ចាស់ផ្ទះវៀតណាម ឈរនៅពូល A ខណៈថៃឈរចាំពូល B រួចជាស្រេច។ សម្រាប់កម្ពុជាស្ថិតនៅក្រឡទី៣ ជាមួយមីយ៉ាន់ម៉ា។
ទាក់ទងទៅនឹងកម្រិតអាយុវិញ គឺចាប់ពីអាយុក្រោម២៣ឆ្នាំចុះក្រោម តែមិនទាន់ឃើញការបញ្ជាក់ពីចំនួនកីឡាករលើសអាយុដែលត្រូវបានអនុញ្ញាតនៅឡើយទេ។ តែបើតាមប្រភពមួយឲ្យដឹងថា កីឡាករលើសអាយុអាចមានចំនួន៣នាក់។
ការប្រកួតនឹងចាបផ្ដើមពីថ្ងៃទី០៦ ខែឧសភា តទៅ។
គួររំឭកថា វៀតណាមជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ ខណៈកម្ពុជាទទួលបានលេខ៤ជាលើកដំបូង៕