ល្អពេកហើយ ! César Azpilicueta ថាកុំទាន់គិតគូររឿងទៅក្លឹបផ្សេងអី គួរតែគិតពី Chelsea វិញល្អជាង
បន្ទាប់ពីមានសារព័ត៍មានបានចុះផ្សាយពីការចង់បានពី FC Barcelona មកលើ ខ្សែការពារ César Azpilicueta ពេលនេះរូបគេបានចេញមកបញ្ចាក់តែម្ដង។
យោងតាមលោក Fabrizio Romano បានចុះពីសម្ដី César Azpilicueta ថា ៖ វាមិនមែនជាកន្លែងដែលគួរគិតគូរនៅពេលនេះទេហើយកាន់តែមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីពិភាក្សាអំពីអនាគតរបស់ខ្ញុំឡើយ”។
គិតមកទល់ពេលនេះ César Azpilicueta កំពុងរង់ចាំមើលស្ថានភាពរបស់ Chelsea ឱ្យច្បាស់លាស់ ខណៈដែលសំណើរកុងត្រារបស់Barça បានផ្ដល់ឲ្យគេរហូតដល់ខែមិថុនា ឆ្នាំ 2024 ។
-Monsoon-