ATM និង Benfica ឡើងទៅវគ្គ៨ក្រុម UCL
Atletico Madrid និង Benfica បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ហើយ ក្រោយឈ្នះគូប្រកួតរៀងៗខ្លួនក្នុងជើងទី២ វគ្គ១៦ក្រុម។
Atletico Madrid បានយកឈ្នះម្ចាស់ផ្ទះ Manchester United ០តទល់នឹង១ ដែលរកបានគ្រាប់បាល់ដោយ Renan Lodi ក្នុងនាទី៤១។ សរុបទាំង២ជើង Atletico Madrid ឈ្នះ១ទល់នឹង២។
ដោយឡែក Man UTD នៅសល់តែការប្រជែងកៅអី Top 4 នៅ Premier League មួយប៉ុណ្ណោះ។
នៅហូឡង់ឯណោះវិញ Ajax Amsterdam បានចាញ់ Benfica ០ទល់នឹង១ ដែលសរុបទាំង២ជើង ក្រុមមកពីព័រទុយហ្គាល់ ឈ្នះ២ទល់នឹង៣៕