Kepa ប្ដូរចូលជំនួស Mendy តែ save ប៉េណាល់ទីមិនបាន ហើយទាត់មិនចូលទៀត
ក្នុងជំនួបផ្ដាច់ព្រ័ត្រ EFL Cup អ្នកចាំទី Kepa Arrizabalaga ត្រូវបានប្ដូរចូលជំនួស Edouard Mendy ក្នុងនាទី១២០ដើម្បីចាប់បាល់កាត់សេចក្ដី១១ម៉ែត្រក្រោយស្មើគ្នា០ទល់នឹង០ ក្នុងម៉ោងធម្មតា។
ផ្ទុយទៅវិញ Kepa មិនអាចសង្គ្រោះបាល់ណាមួយបានឡើយ ហើយថែមទាំងទាត់មិនចូលបាល់ចុងក្រោយថែមទៀត។ ជាលទ្ធផល Liverpool បានលើកពាន ដោយជ័យជម្នះបាល់ប៉េណាល់ទី ១១ទល់នឹង១០ លើ Chelsea។
ទាក់ទងទៅនឹងការភ្លាត់ស្នៀតនេះ លោក Thomas Tuchel អ្នកចាត់ការ Chelsea ទទូចថា មិនមែនជាកំហុសរបស់ Kepa ទេ។ វាជាការសម្រេចចិត្តរបស់លោកក្នុងនាមជាគ្រូ ដូច្នេះលទ្ធផលចេញមកបែបណា គឺលោកជាអ្នកទទួលខុសត្រូវ។
នេះជាការឈ្នះពាន EFL Cup ជាលើកទី៩សម្រាប់ Liverpool ដែលជាស្ថិតិច្រើនជាងគេបង្អស់៕