Paulo Victor ពិតជាចូលរួមជាមួយវិសាខា និងពាក់អាវលេខ៩៤
ទីបំផុតការសង្ស័យដែលថា Paulo Victor អតីតកីឡាករឆ្នើមភ្នំពេញក្រោនផ្លាស់ទៅចូលរួមជាមួយវិសាខានោះ បានក្លាយជាការពិតហើយ ក្រោយរូបគេត្រូវបានបង្ហាញនៅកីឡដ្ឋានព្រីនស៍។
កីឡាករប្រេស៊ីលរូបនេះត្រូវបានជ្រើសរើសជំនួសខ្សែប្រយុទ្ធ Junior Barros។ Barros ដែលជាជនប្រេស៊ីលដែរនោះបានចាកចេញពីកីឡដ្ឋានព្រីនស៍ទៅហើយ ក្រោយទើបចូលរួមបានប្រមាណជិត២ខែ។
គួររំឭកថា Paulo Victor ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូបនៅលីគកំពូលកម្ពុជាអំឡុងចំណាយពេល២រដូវកាលនៅភ្នំពេញក្រោន ដោយគេមានសមត្ថភាពល្អ ទាំងល្បឿន បច្ចេកទេស និងការបញ្ចប់ទី។ ក្រោយចប់កុងត្រានៅ RSN គេបានផ្លាស់ទៅលេងនៅមជ្ឈិមបូពា៌ និងស្រុកកំណើតឯប្រទេសប្រេស៊ីលវិញ៕