Barcelona កំពុងចរចាយក Adama Traore ពី Wolves
Barcelona បានបើកការពិភាក្សាជាមួយ Wolverhampton ដើម្បីផ្ទេរយក Adama Traore។
ក្រុមនៅអេស្ប៉ាញដំបូងឡើយចង់ខ្ចីសិន មុនឈានទៅទិញផ្ដាច់នៅដំណាច់រដូវកាល។
ប្រសិនបើការផ្ទេរទៅអេស្ប៉ាញសម្រេចមែននោះ Tottenham Hotspur ពិតជាខកចិត្តមិនខាន ព្រោះចង់បានខ្សែបម្រើស្លាបរូបនេះដូចគ្នា។
ជាក់ស្ដែង ក្រុមមាន់ខ្នាយមាសបានដាក់សំណើ១៥លានផោនដើម្បី Traore ដែលសល់កិច្ចសន្យាត្រឹម១៨ខែទៀតនៅ Wolves៕