Newcastle United ឈានដល់កិច្ចព្រមព្រៀងនាំយក Kieran Trippier ពី Atletico Madrid
ក្លិប Newcastle United បានឈានដល់កិច្ចព្រមព្រៀងតម្លៃ១២លានផោន ជាមួយក្លិប AT Madrid ដើម្បីនាំយកខ្សែការពារ Kieran Trippier មកកាន់ទឹកដី St James’ Park។
Kieran Trippier វ័យ៣១ឆ្នាំ នឹងត្រូវស្ថិតក្រោមការធ្វើតេស្តសុខភាព មុនពេលអាចផ្លាស់ទៅកាន់ Newcastle United ដើម្បីជួបជុំជាមួយគ្រូបង្វឹកលោក Eddie Howe ហើយនឹងក្លាយជាការនាំចូលកីឡាករដំបូងរបស់ Newcastle United ចាប់តាំងពីក្លិបនេះត្រូវបានទិញយកដោយរាជទាយាទអារ៉ាប៊ីសាអូឌីត ដែលនឹងចាប់ផ្តើមរុះរើកីឡាករនាខែមករានេះ។
សូមបញ្ជាក់ថា Trippier បានផ្លាស់ពី Burnley ទៅកាន់ Tottenham Hotspur ក្នុងឆ្នាំ២០១៥ មុនបន្តទៅចូលរួម Atlético Madrid ក្នុងឆ្នាំ២០១៩ ដោយនៅទីនោះគេបង្ហាញខ្លួនបានតែ១៥ដង តែក៏បានរួមចំណែកជួយក្រុមឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga រដូវកាល 2020-21 កន្លងទៅដែរ៕
ប្រែសម្រួល ៖ Monsoon
ប្រភព ៖ Fabrizio Romano