Arsenal ឡើងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League ក្រោយឈ្នះ Bate Borisov ៣-១ (មានវីដេអូ)
Arsenal បានបន្តឡើងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះក្រុមបែលឡារុស Bate Borisov ៣ទល់នឹង០ នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញ ខណៈលទ្ធផលទាំងពីរជើងគឺ ៣-១។
ការប្រកួតនាទីលាន Emirates ក្រុមកាំភ្លើង បានទទួលការដូនាំមុខ១គ្រាប់ តាំងពីនាទី៤ ដោយបាល់ចូលទីខ្លួនឯង របស់កីឡាករ Zakhar Volkov។ លុះដល់នាទី៣៩ ខ្សែការពារ Shkodran Mustafi ក៏ទម្លាយសំណាញ់ទី ក្រុមភ្ញៀវ បាន១គ្រាប់ទៀត បង្កើនការនាំមុខអោយក្រុមកាំភ្លើងធំមុនចប់វគ្គទី១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មកដល់វគ្គទី២ នាទី៦០ ខ្សែការពារ Arsenal មួយរូបទៀតគឺ Sokratis Papastathopoulos បានរកគ្រាប់បន្ថែម គឺគ្រាប់ទី៣ ដើម្បីធានាជ័យជំនះទាំងស្រុង អោយក្រុមលោក Unai Emery តែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ ការចាប់ឆ្នោតផ្គូផ្គងវគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ។ កាលបរិច្ឆេទប្រកួតគឺ ជើងទី១ នឹងលេងនៅថ្ងៃទី៧ ខែមីនា ខណៈជើងទី២ នឹងលេងនៅថ្ងៃទី១៤ ខែមីនា៕
វីដេអូហាយឡាយ៖