ឈ្នះ Arsenal ភ្លាម Carrick ប្រកាសចេញពី Man UTD ភ្លែត
លោក Michael Carrick បានសម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយចប់ការងារជាអ្នកចាត់ការស្ដីទី ដែលលោកបានដឹកនាំ៣ប្រកួត និងបន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២។
“ក្រោយពិចារណាល្អិតល្អន់ ខ្ញុំសម្រេចចិត្តថា វាជាពេលសមស្របដែលត្រូវចាកចេញ។” នេះជាការបញ្ជាក់របស់លោក Carrick។
លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការស្ដីទីរបស់បិសាចក្រហមរហូតដល់ដាច់រដូវកាល។
Carrick ដែលរួមចំណែកឈ្នះ Premier League បាន៥ដងនៅបិសាចក្រហមក្នុងរយៈពេល១២ឆ្នាំ ត្រូវបានដាក់ឲ្យមើលការខុសត្រូវក្នុងក្រុមក្នុងនាមអ្នកចាត់ការស្ដីទី បន្ទាប់ពីលោក Ole Gunnar Solskjaer ចាកចេញនៅថ្ងៃទី២១ ខែវិច្ឆិកា។
Carrick បានដឹកនាំឈ្នះ Villareal ២ទល់នឹង០នៅ Champions League និងស្មើ Chelsea ១ទល់នឹង១។ លោកថា ពិតជាពិបាកនិយាយប្រាប់កីឡាករ វាប្រៀបដូចទុកពួកគេចោល តែត្រូវតែសម្រេចចិត្ត ព្រោះជាពេលវេលាស័ក្ដិសម៕