មហិច្ឆតាធំបំផុតរបស់ CR7 គឺចង់ឈ្នះ Ballon D’Or ច្រើនជាង Messi មុនចូលនិវត្តន៍
“មហិច្ឆតាធំបំផុតរបស់ Cristiano Ronaldo គឺចង់ឈ្នះពានរង្វាន់ Ballon D’Or ច្រើនជាង Lionel Messi មុនចូលនិវត្តន៍”។ នេះបើតាមការលើកឡើងពីលោក Pascal Ferre ប្រធានគ្រប់គ្រងកម្មវិធី Ballon D’Or។
Ronaldo ធ្លាប់ឈ្នះពានរង្វាន់ធំនេះ៥ដង តិចជាង Lionel Messi មួយដង។ Messi ត្រូវបានគេគិតថា នឹងឈ្នះ Ballon D’Or សាជាថ្មី ក្នុងឆ្នាំ២០២១នេះ។
លោក Ferre ប្រាប់សារព័ត៌មាន Marca បែបនេះ “៖ Ronaldo មានមហិច្ឆតាធំមួយ ដោយគេចង់ឈ្នះពាន Ballon D’Or ច្រើនជាង Messi មុនចូលនិវត្តន៍ពីកីឡាករ។
ប្រសិនបើលទ្ធផលដូចដែលគេគិតថា Messi នឹងឈ្នះមែននោះ Ronaldo នឹងមិនមានសង្ឃឹមទេ។
Cristiano Ronaldo ខកខានឈ្នះពានរង្វាន់នេះតាំងពីឆ្នាំ២០១៦។ ឆ្នាំ២០២១នេះ គេស្ថិតក្នុងជម្រើស១១នាក់ចុងក្រោយ តែមិនមែនជាបេក្ខជនលេចធ្លោទេ៕