អ្នកគាំទ្រ Liverpool បន្ទោស Alisson រឿងលេងចាញ់ West Ham
អ្នកចាំទី Alisson Becker ទទួលរងការរិះគន់ខ្លាំងជាងគេពីអ្នកគាំទ្រ Liverpool ក្រោយចាញ់ West Ham United ៣ទល់នឹង២ ដែលជាការចាញ់លើកដំបូងនៅ Premier League រដូវកាលនេះ។
គ្រាប់បាល់២គ្រាប់ក្នុងចំណោម៣គ្រាប់ កើតឡើងចេញពីការលេង set pieces ហើយ fans ហង្សក្រហមនិយាយថា Alisson គួរតែធ្វើបានល្អជាងនេះ និងថា គេបានដេកលក់ក្នុងការប្រកួត អ៊ីចឹងបានជាចាញ់។
មានហ្វេនម្នាក់សរសេរថា លេងអាក្រក់អាក្រីអីយ៉ាងនេះ។ អ្នកខ្លះថា លេងអន់នោះអន់។
Liverpool ឈានមកដល់ក្នុងការប្រកួតនេះជាមួយនឹងកំណត់ត្រាមិនចាញ់សោះ២៦ប្រកួត។ ដូច្នេះបរាជ័យនេះ ពួកគេត្រូវរអិលទៅលេខ៤ មាន២២ពិន្ទុ និងនៅក្រុមកំពូលតារាង Chelsea ៤ពិន្ទុ៕