ឡុង ជិន ប្រើជង្គង់យ៉ាងល្អយកឈ្នះ នូវ ដារ៉ូ ដណ្តើមលុយលានពីគោជល់
ខ្លារខិនខ្មៅ ឡុង ជិន ធ្វើបានយ៉ាងល្អក្នុងការប្រកួតដណ្តើមប្រាក់លានកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ឬស្សីកែវ ។ ក្នុងការជួប នូវ ដារ៉ូ លើកដំបូង ឡុង ជិន បានប្រើយុទ្ធសាស្ត្រ ទប់កណ្តាប់ដៃរបស់ ដារ៉ូ និងវាយបកទៅវិញដោយប្រើជង្គង់ចាក់ពេញៗ ។ ការប្រើជង្គង់របស់គេពិតជាបានជោគជ័យដូចអ្វីដែលគេចង់បានមែន និងធ្វើអោយកីឡាករមកពីក្លិប គុជសារ ស ត្រូវលោកអាជ្ញាកណ្តាល រាប់ទៀតផងដែរ ។ ការប្រកួតចប់ពេញ៥ទឹក ឡុង ជិន បានយកឈ្នះពិន្ទុដោយឯកច្ឆ័ន្តលើកីឡាករ នូវ ដារ៉ូ នឹងទទួលបានលុយ ២លានរៀលបន្ថែមពីក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងគោជល់ ផងដែរ ៕