ចេញហើយលទ្ធផល Carabao Cup វគ្គ៨ក្រុម
Liverpool នឹងជួបជាមួយ Leicester City ក្នុងវគ្គ៨ក្រុម Carabao Cup។ ចំណែក West Ham United ដែលទើបទម្លាក់ Manchester United ក្នុងជុំទី៤ នឹងប៉ះក្រុមរងជើងឯក Tottenham Hotspur។
Sunderland ដែលជាក្រុមមួយគត់ពី EFL ត្រូវទៅផ្ទះរបស់ Arsenal និង Chelsea ទទួលភ្ញៀវ Brentford។
ការប្រកួតនឹងធ្វើឡើងចន្លោះសប្ដាហ៍នៃថ្ងៃទី២០ ខែធ្នូ៕