Spurs ចាញ់ក្រុមចាស់មួយរបស់លោក Honda ដោយគ្មាន Kane និង Son
Tottenham Hotspur បានផ្លាស់ប្ដូរកីឡាករយ៉ាងច្រើនពីសមាសភាពដែលឈ្នះ Newcastle United កាលថ្ងៃអាទិត្យ ដែលធ្វើឲ្យពួកគេចាញ់ក្រុមហូឡង់ Vitesse ១ទល់នឹង០ ក្នុងការប្រកួត UEFA Conference League ប្រចាំពូល G។
ក្នុងការប្រកួតនេះមិនមានវត្តមាន Harry Kane និង Heung min-son ទេ ហើយគេឃើញថា ក្រុមមាន់ខ្នាយមាសលេងមិនសូវបានល្អឡើយ ដោយ Vitesse អាចគ្រប់គ្រងស្ថានភាពបានច្រើនជាង។
បរាជ័យនេះមានន័យថា Spurs នៅតែមាន៤ពិន្ទុដដែល ទោះឈរកំពូលតារាងពូល G ដោយស្មើ Rennes និងនៅលើ Vitesse តែ១ពិន្ទុ។
ក្រោយចប់ការប្រកួតទាំង៦លើក មានតែក្រុមលេខ១តាមពូលនីមួយៗទាំង៨ពូល អាចឡើងទៅកាន់វគ្គ១៦ក្រុមស្វ័យប្រវត្តិ។ ក្រុមលេខ២តាមពូលចំនួន៨ទៀត នឹងត្រូវប៉ះក្រុមលេខ៣តាមពូលនីមួយៗទាំង៨ពូលនៅ Europa League ដើម្បីប្រជែងយកកៅអីចំនួន៨ទៅវគ្គ១៦ក្រុម Conference League៕