ដាណឺម៉ាកមានកៅអីទៅ World Cup ដោយមិនទាន់របូតពិន្ទុ និងគ្រាប់បាល់ក្នុងវគ្គជម្រុះ
ដាណឺម៉ាកបានក្លាយជាក្រុមជម្រើសជាតិមួយទៀតហើយដែលទទួលបានកៅអីទៅជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ បន្ទាប់ពីអាល្លឺម៉ង់ និងម្ចាស់ផ្ទះកាតារ។
ឆ្លងកាត់ការប្រកួត៨លើកក្នុងពូល F ដាណឺម៉ាក ឈ្នះទាំង៨ដង រកបាន២៧ និងមិនទាន់របូតគ្រាប់បាល់ទាល់តែសោះ។
ប្រកួតទី៨នៅថ្ងៃអង្គារ ទី១២ ខែតុលា ដាណឺម៉ាក បានយកឈ្នះអូទ្រីស ដោយលទ្ធផល១ទល់នឹង០ លើដីខ្លួនឯងដែលរកគ្រាប់បាល់បញ្ចូលទីដោយ Joakim Maehle ក្នុងនាទី៥៣។
ដាណឺម៉ាកនៅសល់ការប្រកួត២លើកទៀតដែលត្រូវប៉ះកោះហ្វារ៉ូ នៅថ្ងៃទី១២ ខែវិច្ឆិកា និងស្កុតលេន នៅថ្ងៃទី១៥ ខែវិច្ឆិកា៕