Griezmann ត្រៀមបង្ហាញខ្លួនលើកទី១០០ឲ្យជម្រើសជាតិបារាំង
ប្រសិនបើចូលលេងក្នុងការប្រកួតតទល់អេស្ប៉ាញនៅរាត្រីថ្ងៃអាទិត្យ ទី១០ ខែតុលា នេះ Antoine Griezmann នឹងបង្ហាញខ្លួនលើកទី១០០សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង។
ខ្សែប្រយុទ្ធក្លិប Atletico Madrid រូបនេះនិយាយថា យប់នេះនឹងក្លាយជាយប់ដ៏ពិសេសសម្រាប់គេ។
Griezmann ដែលលេងក្លិបអាជីពនៅអេស្ប៉ាញរហូតមក នឹងក្លាយជាកីឡាករបារាំងទី៩ដែលលេងក្នុងក្រុមជម្រើសជាតិចាប់ពី១០០ប្រកួតឡើង។ គេថា ពិតជាមានមោទកភាពខ្លាំងណាស់ និងជាការប្រកួតដែលត្រូវតែឈ្នះចាំបាច់។
កីឡាករវ័យ៣០ឆ្នាំរូបនេះបានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០១៤ និងរកបាន៤១គ្រាប់ហើយ។
យប់នេះបារាំងនឹងប៉ះអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League៕