Tahith Chong៖ Ole នៅតែភ្ជាប់ទំនាក់ទំនងជាមួយខ្ញុំ
(BC-99)
កីឡាករខ្សែបម្រើស្លាប Tahith Chong របស់ក្រុមបិសាចក្រហម Manchester United ដែលកំពុងតែលេងឱ្យក្រុម Birmingham លើលក្ខខណ្ឌខ្ចីជើងបានបង្ហើបថាលោក Ole Gunnar Solskjaer តែងតែទាក់ទងមកកាន់រូបគេ។
ឆ្លើយទៅកាន់ MUTV កីឡាករក្រុមជម្រើសជាតិ U21 ហូឡង់ Tahith Chong បាននិយាយថាខ្លួនពិតជាមានក្តីរីករាយក្រៃលែងដែលអ្នកចាត់ការទូទៅរបស់ បិសាចក្រហម លោក Ole តែងតែខលមកសាកសួរអំពីស្ថានភាពរបស់គេនៅជាមួយក្រុម Birmingham City ។ កីឡាកររូបនេះក៏បានបង្ហើបបន្ថែមទៀតថាក្រៅពី Ole ក៏នៅមានជំនួយការគ្រូបង្វឹក Kieran McKenna និងគ្រូបង្វឹក Darren Fletcher ក៏តែងតែផ្ញើសារមកសួរសុខទុក្ខនិងតាមដានពីទម្រង់លេងរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ដែរថា Tahith Chong ត្រូវបាន Man Utd ទិញពីក្លិបយុវជនរបស់ Feyenoord កាលពីឆ្នាំ ២០១៦ និងបានបង្ហាញខ្លួនបានចំនួន៥លើកឱ្យឈុតធំរបស់ បិសាចក្រហម កាលពីឆ្នាំ ២០១៨។ រូបគេត្រូវបានដាក់ឱ្យក្រុម Werder Bremen, Club Brugge និង Birmingham យកទៅលេងតាំងពី ២០២០ កន្លងទៅនេះ។ រូបគេក៏កំពុងក្លាយជាគោលដៅរបស់លោក Ole ដែលនឹងដាក់បញ្ចូលទៅក្នុងឈុតធំរបស់លោកនៅរដូវកាលក្រោយនេះដែរ។