ទើបធ្លាយរឿងកីឡាការិនីប្រណាំងអង់គ្លេសម្នាក់ឈ្នះមេដាយប្រាក់អូឡាំពិកទាំងមានផ្ទៃពោះ
កីឡាការិនី Elinor Barker ដែលបានឈ្នះមេដាយប្រាក់អូឡាំពិកប្រភេទកីឡាប្រណាំងកង់នៅតូក្យូកន្លងទៅ បង្ហើបថា នាងបានចូលរួមការប្រកួតទាំងមានផ្ទៃពោះ។
កីឡាការិនីវ័យ២៧ឆ្នាំមកពីក្រុង Cardiff ទម្លាយថា នេះកំពុងស្វាគមន៍កូនទី១ ហើយនាងបានពពោះកូនដំបូងនេះតាំងពីពេលចូលរួមការប្រកួតម្ល៉េះ។
Barker បានប្រកាសពីដំណឹងនេះលើទំព័រ Twitter របស់ខ្លួននៅថ្ងៃអង្គារ ទី០៥ ខែតុលា ហើយនិយាយថា នាង និងគូស្នេហ៍ពិតជារីករាយដែលបានចាប់ផ្ដើមទំព័រថ្មីក្នុងជីវិត។ នាងសរសេរបន្ថែមថា “ចាស៎! ខ្ញុំមានផ្ទៃពោះតាំងពីអូឡាំពិកក្រុងតូក្យូ។”
នេះជាដំណឹងល្អក្នុងជីវិតរបស់នាង Barker បន្ទាប់ពីនាងធ្លាប់មានជំងឺប្រចាំកាយពាក់ព័ន្ធនឹងស្បូន កាលឆ្នាំ២០១៩៕