ជំនួយការគ្រូបង្វឹក អាល្លឺម៉ង់ Danny Rohl រំពឹងថា Werner នឹងអភិវឌ្ឍខ្លួនកាន់តែល្អបើចាកចេញពី Chelsea
(BC-99)
ជំនួយការអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ អាល្លឺម៉ង់ លោក Danny Rohl និយាយថា Timo Werner ត្រូវកសាងទំនុកចិត្តខ្លួនឯងឱ្យបានកាន់តែខ្លាំងជាងនេះថែមទៀតប្រសិនជាចង់ជាប់ជម្រើសជាតិបន្ត។
លោកបានធ្វើការបញ្ជាក់ដែរថាខ្សែប្រយុទ្ធរូបនេះហាក់បរាជ័យក្នុងការឈានឱ្យដល់ជាអត្តពលិកកម្រិតខ្ពស់ដែលខុសពីការរំពឹងទុកចាប់តាំងពីបានចូលរួមជាមួយក្រុមតោខៀវ Chelsea បន្ទាប់ពីផ្លាស់ចេញពី RB Leipzig នៅរដូវក្តៅឆ្នាំ ២០២០ ។
ស្របពេលដែលកំពុងតែមានពាក្យចចាមអារ៉ាមថា Werner អាចនឹងត្រូវតោខៀវលក់ចេញពីក្រុមក្នុងពេលឆាប់ៗនេះប្រសិនបើទម្រង់លេងរបស់គេនៅតែមិនមានភាពប្រសើរឡើងនោះលោក Rohl បានបង្ហាញពីភាពសុទិដ្ឋិនិយមរបស់ខ្លួនថាអ្វីៗបានល្អប្រសើរហើយ Timo Werner ក៏កំពុងមានទំនុកចិត្តឡើងវិញពេលគេលេងជាមួយជម្រើសជាតិ អាល្លឺម៉ង់ ដែរ។ គេជាខ្សែប្រយុទ្ធដ៏ល្អលំេដាប់ពិភពលោក ប្រសិនបើក្រុមមួយនេះ(Chelsea)មិនមែនជាកន្លែងដ៏ល្អទេ គេអាចរីកចម្រើននៅកន្លែងថ្មីបាន។