Ronaldo ស៊ុតចុងម៉ោងឲ្យ Man UTD ឈ្នះ ខណៈ Barca និង Chelsea ចាញ់
Manchester United បានយកឈ្នះ Villareal ២ទល់នឹង១ក្នុងការប្រកួត UEFA Champions League នៅថ្ងៃពុធ ទី២៩ ខែកញ្ញា។
Paco Alcacer ទាត់បញ្ចូលទីឲ្យក្រុមនាវាពណ៌លឿងនាំំមុខក្នុងនាទី៥៣។ បិសាចក្រហមតាមស្មើវិញ ក្រោយ Bruno Fernandes លើកបាល់ free-kick ឲ្យ Alex Telles តាមស្មើក្នុងនាទី៦០។ គ្រាប់ជ័យជម្នះរបស់ Man UTD កើតឡើងក្នុងនាទី៩០+៥ ពេល Jesse Lingard បញ្ជូនឲ្យ Cristiano Ronaldo ទាត់បញ្ចូលទី។
ចំណែកនៅក្រុងទូរីន ប្រទេសអ៊ីតាលី ឯណោះវិញ Juventus បានយកឈ្នះ Chelsea ១ទល់នឹង០ រកគ្រាប់បាល់ដោយ Federico Chiesa ក្នុងនាទី៤៦។
មួយគូទៀត Benfica បានយកឈ្នះ FC Barcelona ៣ទល់នឹង០។ នេះជាបរាជ័យ២ប្រកួតដំបូងនៃវគ្គចែកពូលសម្រាប់ក្រុមអ្នកមានបុណ្យ ហើយរបូត៣គ្រាប់ទាំង២ប្រកួត៕