Benzema ធ្វើបានហ៊ែតទ្រីក ខណៈ Camavinga រកបានគ្រាប់ដំបូងឲ្យ Real
Karim Benzema ធ្វើបានហ៊ែតទ្រីក ក្នុងការប្រកួតដែល Real Madrid វាយបក២លើកដើម្បីយកឈ្នះ Celta Vigo និងជាការប្រកួតដំបូងនៅ Bernabeu ក្នុងរយៈពេល៥៦០ថ្ងៃ។
Benzema រកបានទាំងវគ្គទី១ និងវគ្គទី២ ក្រោយ Santi Mina បើកឆាកឲ្យក្រុមភ្ញៀវ Celta នាំំមុខតាំងពីនាទីទី៤ ហើយ Franco Cervi ជាអ្នករកគ្រាប់ទី២។
Vinicius Junior រកបានមួយគ្រាប់ មុនខ្សែបម្រើ Eduardo Camavinga បន្ថែមគ្រាប់ទី៥ បន្ទាប់ពីប្ដូរចូលត្រឹម៦នាទី។ នេះជាគ្រាប់ទី១ និងក្នុងការប្រកួតដំបូងរបស់គេនៅ Real Madrid ក្រោយផ្លាស់ពី Rennes។
ជ័យជម្នះនេះមានន័យថា Real Madrid ឡើងកំពូលតារាង មាន១០ពិន្ទុស្មើ Valencia និង Atletico Madrid៕