វឌ្ឍនាកា និង ចន្ធា ស៊ុតម្នាក់១គ្រាប់ជួយ បឹងកេត បន្តឈ្នះលើកទី៨
ក្លិបបាល់ទាត់ បឹងកេត បានយកឈ្នះ អគ្គិសនីកម្ពុជា ២ ទល់ ០ ក្នុងការប្រកួតលីគកំពូលកម្ពុជា ដែលជាការឈ្នះ៨ប្រកួតជាប់គ្នារបស់ក្រុមការពារតំណែងជើងឯកនេះផងដែរ ។ នាកីឡដ្ឋាន EDC ក្នុងការប្រកួតនៅថ្ងៃនេះក្រុម ភ្ញៀវ បានបើកការនាំមុខមុនដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រឹមនាទីទី៤ និង ខ្សែប្រយុទ្ធ សៀង ចន្ធា បានបន្ថែមគ្រាប់ទី២ នៅវគ្គទី២ ។ គិតត្រឹមសប្តាហ៍ទី១២ នេះ បឹងកេត លេង ១១ ប្រកួតឈ្នះ ៨ ប្រកួត និងចាញ់ ៣ ប្រកួត ហើយក៏កំពុងតាមពីក្រោយក្រុមកំពូល តារាង វិសាខា ផងដែរ ៕