៣គ្រាប់ពីយុវជន១៩ឆ្នាំអាមេរិកម្នាក់រួមចំណែកធំជួយ Schalke ឈ្នះលើកដំបូង
.Schalke 04 រកបានជ័យជម្នះលើកដំបូងក្នុងក្របខណ្ឌ Bundesliga ក្នុងចំណោម៣១ប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះ Hoffenheim ៤ទល់នឹង០ នៅថ្ងៃសៅរ៍ ទី០៩ ខែមករា។
Schalke ដែលប្ដូរគ្រូ៤នាក់មកហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយមិនទាន់ឈ្នះម្ដងឡើយនៅ Bundesliga តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ពោល៣៥៨ថ្ងៃហើយ។
ខ្សែប្រយុទ្ធជនជាតិអាមេរិកាំងវ័យ១៩ឆ្នាំ Matthew Hoppe រកបាន៣គ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់ដំបូងរបស់គេសម្រាប់ក្រុមអាល្លឺម៉ង់មួយនេះ។ ចំណែកមួយគ្រាប់ទៀតរកបានដោយ Amine Harit។
Hoppe ត្រូវបានដំឡើងពីក្រុមយុវជន Schalke នៅរដូវកាលថ្មីនេះ និងជាកីឡាករអាមេរិកាំងទីមួយដែលធ្វើបានហ៊ែតទ្រីកនៅ Bundesliga។
នេះក៏ជាការប្រកួតទីពីររបស់អ្នកចាត់ការថ្មី Christian Gross បន្ទាប់ពីលោក David Wagner និង Manuel Baum ត្រូវវបានបណ្ដេញចេញ។ ក្នុងនោះដែរ អតីតអ្នកចាត់ការ Huub Stevens បានដឹកនាំប្រកួតបណ្ដោះអាសន្ន។
ជ័យជម្នះនេះបានរុញ Schalke ពីលេខ១៨ទៅលេខ១៧ និងក្រោមតំបន់សុវត្ថិភាព៤ពិន្ទុ៕