ញាក់សាច់! Cristiano Ronaldo ទទួលបានជិត១០ម៉ឺនដុល្លារក្នុង១ថ្ងៃក្រោយចុះកុងត្រាជាមួយ Man United
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចការផ្លាស់ពី Juventus វិលត្រឡប់មកកាន់ Manchester United សារជាថ្មីម្តងទៀត ដោយទទួលបានថ្លៃនឿយហត់៣២លានដុល្លារសហរដ្ឋអាមេរិកក្នុង១រដូវកាល។
យ៉ាងណាក្តីគិតមកទល់ពេលនេះ អតីតម្ចាស់អាវលេខ៧នៅ Old Trafford មិនទាន់ធ្វើដំណើរមកដល់ទឹកដីអង់គ្លេសដើម្បីបង្ហាញខ្លួននៅឡើយទេ ដោយបច្ចុប្បន្ននេះរូបគេកំពុងតែស្នាក់នៅប្រទេសព័រទុយហ្គាល់ជាបណ្តោះអាសន្នសិន។
ដោយឡែកសម្រាប់ថ្លៃនឿយហត់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យជាមួយក្រុមបិសាចក្រហមវិញគឺត្រូវបានគេចុះផ្សាយមកថា ១ឆ្នាំ = ៣២លានដុល្លារ | ១ខែ = ២.៦លានដុល្លារ | ១សប្តាហ៍ = ៦.៦សែនដុល្លារ | ១ថ្ងៃ = ៩ម៉ឺនដុល្លារ | ១ម៉ោង = ៤ពាន់ដុល្លារ | ១នាទី = ៦៦ដុល្លារ | ១វិនាទី = ១,១ដុល្លារសហរដ្ឋអាមេរិក។
គួរឱ្យដឹងថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើរូបនេះគឺជាសមាជិកថ្មីទី៣របស់គ្រូបង្វឹក Ole Gunnar Solskjaer សម្រាប់រដូវកាលនេះ បន្ទាប់ពី Jadon Sancho និង Raphael Varane។