Virgil van Dijk បានបដិសេចំពោះការចោទប្រកាន់ពីកាសែត The Mirror រឿងការមកកាន់តំណែងលោក Louis van Gaal
កីឡាករ Virgil van Dijk បានបដិសេដថា រូបគេមិនបានដឹកនាំការប្រឆាំងនៃការវិលត្រឡប់របស់លោក Louis van Gaal ដូចដែលអ្នកសារព័ត៌មានបានចុះផ្សាយនោះទេ នោះគឺជារឿងមិនពិត។
បច្ចុប្បន្នប្រទេសហូឡង់កំពុងតែស្វែងរកគ្រូបង្វឹកថ្មីម្នាក់បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Frank de Boer ដែលបានទទួលខុសត្រូវទាំងស្រុងចំពោះក្រុម ដោយបានដឹកនាំហូឡង់ជ្រុះចេញពីការប្រកួត យូរ៉ូ ២០២០ ជាមួយឆែកនៅវគ្គ១៦ក្រុមចុងក្រោយ។
ជាមួយគ្នានោះលោក Van Gaal ជាបេក្ខភាពដែលស្ទើតែ១០០ភាគរយទៅហើយ ដើម្បីបំពេញតួនាទីជំនួសតំណែង លោកនDe Boer ប៉ុន្តែកាសែត The Mirror បានចុះផ្សាយអត្ថបទមួយដោយអះអាងថា Virgil van Dijk ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាច្រើននៃក្រុមជម្រើសជាតិបានប្រមូលផ្តុំគ្នាដើម្បីព្យាយាមការមកកាន់ដំណែងរបស់លោក Louis van Gaal៕