រឿងរ៉ាវពិសេសៗក្រោយអ៊ីតាលីទម្លាក់អេស្ប៉ាញឡើងផ្ដាច់ព្រ័ត្រ Euro 2020
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2020 ហើយក្រោយឈ្នះអេស្ប៉ាញ ដោយបាល់កាត់សេចក្ដី ៤ទល់នឹង២។
ក្នុងការប្រកួតម៉ោងធម្មតា និងម៉ោង១៥នាទី២ដង ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដោយអ៊ីតាលីនាំមុខមុនពី Federico Chiesa ក្នុងនាទី៦០ ហើយ២០នាទីបន្ទាប់ Alvaro Morata តាមស្មើវិញ។
សម្រាប់ការទាត់បាល់១១ម៉ែត្រម្នាក់មួយលើកដំបូង Manuel Locatelli របស់អ៊ីតាលី និង Daniel Olmo ទាត់មិនចូលដូចគ្នា។ គ្រាប់ចុងក្រោយរបស់អេស្ប៉ាញ Alvaro Morata ទាត់មិនចូល ហើយ Jorginho របស់អ៊ីតាលីក៏ផ្ដាច់ផ្ដល់កៅអីផ្ដាច់ព្រ័ត្រដល់អ៊ីតាលី។
ខាងក្រោមជាចំណុចពិសេសៗគួរចាប់អារម្មណ៍ក្រោយការប្រកួត ៖
១. អ៊ីតាលីបានឡើងវគ្គផ្ដាច់ព្រ័ត្រការប្រកួតធំៗ១០លើក ដោយចូលផ្ដាច់ព្រ័ត្រ Euro ជាលើកទី៤។
២. ក្រុមរហស្សនាម Azzuri ជាក្រុមអឺរ៉ុបទី២ដែលឈ្នះរាល់ការប្រកួត៦លើកដំបូង មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតធំ បន្ទាប់ពីហូឡង់ធ្វើបាននៅ World Cup 2010។
៣. ជាលើកទី១០ដែលអ៊ីតាលី និងអេស្ប៉ាញប៉ះគ្នា ហើយឈានដល់ការទាត់១១ម៉ែត្រ ច្រើនជាងក្រុមផ្សេងៗទៀតនៅអឺរ៉ុប។
៤. នេះជាលើកទី៩ដែលអ៊ីតាលីឈានដល់ម៉ោង extra time នៅ Euro ខណៈអេស្ប៉ាញឈានដល់ extra time ៣ដងក្នុងព្រឹត្តិការណ៍តែមួយ (ស្មើព័រទុយហ្គាល់កាលឆ្នាំ២០១៦)។
៥. អ៊ីតាលីរកបាន១២គ្រាប់នៅ Euro 2020 ខណៈអេស្ប៉ាញរកបាន១៣គ្រាប់។
៦. អ៊ីតាលីជាក្រុមទី២ដែលមានកីឡាករ៥នាក់ផ្សេងៗគ្នាអាចរកបានចាប់ពី២ឬ៣គ្រាប់ឡើងក្នុងព្រឹត្តិការណ៍តែមួយ (Chiesa, Pessina, Insigne, Immobile និង Locatelli) បន្ទាប់ពីបារាំងធ្វើបានកាល Euro 2000។
៧. Alvaro Morata រកបានគ្រាប់បាល់ច្រើនជាងគេនៅ Euro ដោយមាន៦គ្រាប់ វ៉ាផុត Fernando Torres ដែលមានសរុប៥គ្រាប់។
៨. Pedro របស់អេស្ប៉ាញក្លាយជាកីឡាករអឺរ៉ុបទី១ដែលជាប់១១នាក់ដំបូងនៅ៦ប្រកួតដំបូងក្នុងវ័យ១៨ឆ្នាំចុះ៕