UEFA លែងឲ្យមានបាល់ Away Goal ក្រោយគិតថា មិនសូវសមរម្យ
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានសម្រេចលុបចោលគ្រាប់ចំណេញក្រៅដី ឬ Away Goals ចាប់ពីរដូវកាលក្រោយតទៅក្នុងការប្រកួត Champions League, Europa League, Europa Conference League និង Women’s Champions League។
សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈកម្មការ UEFA ដើម្បីលុបចោលការគិត Away Goals នេះដែលធ្វើឡើងតាំងពីឆ្នាំ១៩៦៥ម្ល៉េះ។
UEFA បញ្ជាក់ថា ការលុបចោល Away Goals នឹងបន្ថយគម្លាតពីក្រុមម្ចាស់ផ្ទះ និងភ្ញៀវ ហើយថា Away Goals មិនសូវជាឲ្យម្ចាស់ផ្ទះចំណេញប៉ុន្មានទេ។
លោក Aleksander Ceferin ប្រធាន UEFA និយាយថា ពេលមាន Away Goals ក្រុមម្ចាស់ផ្ទះមិនសូវហ៊ានប្រយុទ្ធប៉ុន្មានទេ ព្រោះខ្លាចប្រហែសរហូតគ្រាប់ច្រើនដែលធ្វើឲ្យក្រុមភ្ញៀវចំណេញ។ ជាមួយគ្នានេះ ក៏មានការរិះគន់ថា មិនសូវមានសមធម៌។ ដូច្នេះចាប់ពីរដូវកាលក្រោយទៅ មិនថា លទ្ធផលស្មើប៉ុន្មានគ្រាប់ទេ នឹងមានការកាត់សេចក្ដីដោយម៉ោងបន្ថែម (Extra Time) ឬដល់ការទាត់១១ម៉ែត្រតែម្ដង៕