ដំណឹងល្អ! អង់គ្លេសអនុញ្ញាតឱ្យអ្នកគាំទ្រលើស៦ម៉ឺននាក់ចូលទស្សនាក្នុងកីឡដ្ឋាន Wembley នៅ Euro 2020
កាលពីម្សិលមិញ រាជរដ្ឋាភិបាលអង់គ្លេសសម្រេចអនុញ្ញាតឱ្យមានអ្នកគាំទ្រលើសពី៦ម៉ឺននាក់ចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋាន Wembley ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររហូតដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020។
ការអនុញ្ញាតនេះគឺដោយសារតែនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson សម្រេចបើកភ្លើងខៀវ បន្ទាប់ពីស្ថិតិនៃអ្នកឆ្លងកូវីត១៩នៅទីក្រុងឡុងដ៍ថយចុះជាលំដាប់ ខណៈការចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក៏មានចំនួនច្រើនផងដែរ។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ Euro 2020 ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។