លោក Roberto Mancini និយាយថា មានតែ៣ប្រទេសប៉ុណ្ណោះដែលមានសក្តានុពលឈ្នះពានរង្វាន់យូរ៉ូ២០២០
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Roberto Mancini ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ យូរ៉ូ ២០២០ ក្នុងឆ្នាំនេះ France, Portugal ហើយនិង Belgium គឺជាក្រុមដែលមានសក្តានុពលជាងគេក្នុងការឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបមួយនេះ។
ការអត្ថាធិប្បាយរបស់លោក Mancini បានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីតាលីបានឈានដល់វគ្គ១៦ជាបន្ត បន្ទាប់ពីបានយកជ័យជម្នះ៣–០ លើប្រទេសស្វីសកាលពីយប់មិញ។ ហើយមូលហេតុដែលលោកនិយាយដូចនេះ ព្រោះថា បារាំងគឺជាម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៨ ព័រទុយហ្គាល គឺជាម្ចាស់ការពារតំណែងជើងឯកទ្វីបអ៊ឺរ៉ុបឆ្នាំ ២០១៦ ខណៈដែលប៊ែលហ្សិក គឺបច្ចុប្បន្នជាក្រុមឈរលេខរៀងទី១ពិភពលោក ក៏ប៉ន្តែលោកក៏បានបន្ថែមទៀតថា បាល់ទាត់អ្វីៗក៏អាចកើតឡើងបាននោះដែរ៕