ទស្សនិកជនអង់គ្លេសទៅមើល EURO នៅ Wembley ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំង ឬតេស្ដអវិជ្ជមាន
សម្រាប់ទស្សនិកជនដែលចូលរួមទស្សនាការប្រកួតបាល់ទាត់ EURO 2020 នាកីឡដ្ឋាន Wembely ត្រូវមានលិខិតបង្ហាញថា បានចាក់វ៉ាក់សាំងរួចរាល់ ឬបង្ហាញថា អវិជ្ជមានមុនចូលទៅកន្លែងអង្គុយ។
សហព័ន្ធបាល់ទាត់អឺរ៉ុបនិយាយថា ទស្សនិកជនមានអាយុ១១ឆ្នាំឡើងទៅអាចបង្ហាញបណ្ណចាក់វ៉ាក់សាំងទាំង២ដូសដែលបានចាក់ យ៉ាងហោច១៤ថ្ងៃមុនការប្រកួត។
សម្រាប់អ្នកមិនទាន់បានចាក់គ្រប់ដូសទេត្រូវមានលិខិតបង្ហាញថា បានតេស្ដអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោង។
បើអ្នកទស្សនានៅ Hampden Park មិនចាំបាច់បង្ហាញពីការចាក់វ៉ាក់សាំង ឬធ្វើតេសេ្ដហើយទេ។
UEFA បញ្ជាក់ថា អ្វីដែលត្រូវបានធ្វើឡើងនេះដើម្បីបញ្ជាក់ថា ព្រឹត្តិការណ៍ស្ថិតក្នុងសុវត្ថិភាពខ្ពស់ ហើយរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលបង្ហាញពីការគាំពារសុខមាលភាពដល់ជម្រើសជាតិដែលបានចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់។
Wembley និង Hampden Park ស្ថិតក្នុងចំណោមទីតាំងទាំង១១ដែលធ្វើជាម្ចាស់ផ្ទះ EURO 2020។ ក្រុង៩ទៀតមាន Rome, Munich, Baku, St Petersburg, Budapest, Seville, Bucharest, Amsterdam និង Copenhagen៕