Marcus Rashford ធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង និង ស៊ុតគ្រាប់បាល់ក្នុងអាជីពបាន១០០គ្រាប់
ត្រឹមវ័យ២៣ឆ្នាំ Marcus Rashford អាចស៊ុតបញ្ជូលទីគ្រាប់បាល់ទី១០០ បានសម្រេច (បូកទាំងក្លិបនិងជម្រើសជាតិ) បន្ទាប់ពីយប់មិញនេះ ខ្សែប្រយុទ្ធរបស់តោកំណាចអង់គ្លេសបានស៊ុតបាល់ពិន័យ១១ម៉ែត្រយកឈ្នះ រ៉ូម៉ានី ១ទល់០ ក្នុងជំនួបមិត្តភាព ហើយនេះក៏ជាលើកដំបូងដែល Rashford ធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសផងដែរ។
គួររំលឹកថា ខ្សែប្រយុទ្ធដែលកើតក្នុងទឹកដី Manchester រូបនេះ ចាប់ផ្តើមជាប់ជម្រើសជាតិឈុតធំរបស់តោកំណាចអង់គ្លេសនៅឆ្នាំ២០១៦ និង ចាប់ផ្តើមបង្ហាញខ្លួនក្នុងឈុតធំរបស់បិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៥៕