សហព័ន្ធកីឡាបាល់ទះចេញឈ្មោះកីឡាករត្រៀមទៅស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ចេញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិបាល់ទះបុរសក្នុងសាលរបស់កម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១ ក្នុងខែវិច្ឆិកាខាងមុខនៅ ប្រទេសវៀតណាម។
ខាងក្រោមនេះជាឈ្មោះកីឡាករដែលត្រូវជ្រើសរើស ដោយភាគច្រើនជាកីឡាករក្នុងក្លិប វិសាខា ។
សូមបញ្ជាក់ថា សហព័ន្ធបាល់ទះកម្ពុជា បានតែងតាំងលោក Li Jun ជនជាតិចិន ជាគ្រូដឹកនាំក្រុមហ្វឹកហាត់ ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) នៅខែវិច្ឆិកា ខាងមុនក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ៕