
ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានសម្ពោធ ដាក់បញ្ចាំងជាផ្លូវការ
បើយោងតាមក្រសួងព័ត៌មាន(AKP)បានចុះផ្សាយកាលពីថ្ងៃម្សិលមិញថា៖ ភាពយន្ដកីឡាដំបូងគេនៅកម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានសម្ពោធ ដាក់បញ្ចាំងជាផ្លូវការ កាលពីយប់ថ្ងៃអង្គារ៍ ទី១២ ខែមីនា ឆ្នាំ២០១៩ នៅរោងភាពយន្តនៃផ្សារ ទំនើបអ៊ីអន១ បន្ទាប់ពីដំណើរការផលិតអស់រយៈពេលជិត២ឆ្នាំ និងចំណាយថវិកាប្រមាណ ៣០ម៉ឺនដុល្លារ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ភាពយន្ដនេះបានឆ្លុះបញ្ចាំងពីជីវិតពិតនៃការ តស៊ូជាក់ស្ដែងរបស់ គ្រួសារកីឡាការិនី និ សំណាង ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៣ ដោយសម្រេចនូវក្តីសុបិនរបស់ឪពុកខ្លួន ក្នុងជីវិតជាអ្នកលេងកីឡាចំបាប់ ខណៈតួអង្គចូលរួមសម្ដែងសុទ្ធសឹងតែកីឡាករ កីឡាការិនី ចំបាប់ និងអ្នកពាក់ព័ន្ធមិនមានតារាអាជីពទេ។ ឯកឧត្តមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងផ្តល់ការគាំទ្រ ខ្សែភាពបោកចំបាប់នេះ ព្រោះជាភាពយន្ដបែបឯកសារ និងបង្កប់ទៅដោយអត្ថន័យអប់រំជាច្រើនក្នុងសាច់រឿង។ នេះគឺជាភាពយន្ដកីឡាដំបូងរបស់កម្ពុជា ដោយលើកយកជីវិតពិតរបស់លោក នុត និ ឪពុកបង្កើតរបស់ និ សំណាង មកថតជាភាពយន្ត។

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន
សូមរម្លឹកថា លោក នុត និ គឺជាអតីតកីឡាករចំបាប់ជម្រើសជាតិ កាលពីទសវត្សរ៍ទី៦០ តែដោយមិនទាន់សម្រេចក្ដីស្រសុបិនដណ្ដើមមេដាយជូនជាតិ ព្រោះភ្លើងសង្គ្រាម និងត្រូវពិការ ភ្នែកម្ខាង លោកបានរក្សាក្ដីសុបិន ដោយប្ដេជ្ញាបង្ហាត់កូនៗខ្លួនឱ្យបន្ដវេន ហើយទីបំផុតលោកបានសម្រេចបានក្ដីបំណង បន្ទាប់ពីកូនស្រីទី៤ គឺ និ សំណាង ដណ្ដើមបានមេដាយ មាសស៊ីហ្គេមកាលពីឆ្នាំ២០១៣។ តួអង្គសំខាន់ក្នុងរឿង កីឡាការិនី និ សំណាង បានបង្ហាញ នូវភាពរីករាយ និងរំភើបំផុតដោយភាពយន្ត កីឡាចំបាប់នេះត្រូវបានបានសម្ពោធ និងចាប់ ផ្តើមដាក់បញ្ចាំងជាសាធារណជូនទស្សនិកជន។ នាងរំពឹងថា ភាពយន្តនេះនឹងទទួលបានការ គាំទ្រនៅទូទាំងប្រទេស ក៏ដូចជានៅបណ្តាប្រទេសមួយចំនួន នាពេលខាងមុខ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន
សូមបញ្ជាក់ថា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវដឹកនាំផលិតដោយលោក Manish Sharma សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបន្ទាប់ពីនេះ ភាពយន្ដនេះ នឹងត្រូវបន្តដាក់បញ្ចាំង តាមរោងកុនធំៗទូទាំងប្រទេសនៅថ្ងៃបន្ទាប់ និងបន្តយក ទៅដាក់បញ្ចាំងនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ឡាវ និងប្រទេសមួយចំនួនទៀត ក្នុងតំបន់ អាស៊ាន និងបន្ដផ្សព្វផ្សាយទៅកាន់នៅអឺរ៉ុបផងដែរ៕