ក្រុមអ្នកមានបុណ្យ Barcelona កំពុងពិចារណាឡើងវិញនូវការចូលរួមជាមួយ Super League
(BC-99)
Barcelona គឺជាក្លឹបចុងក្រោយគេដែលកំពុងតែមានការរារែកចិត្តថានឹងនៅបន្តគោលជំហរចូលរួម Super League ជាបន្តទៀតឬក៏យ៉ាងណាបន្ទាប់ពីក្រុមខ្លាំងរបស់អង់គ្លេសទាំង ៦ បានប្រកាសដកខ្លួនចេញទៅហើយនោះ។
បណ្តាជើងឯកនៅក្របខណ្ឌ Premier League ដែលរួមមន Chelsea, Tottenham, Liverpool, Manchester City, Manchester United និង Arsenal បានប្រកាសចែកផ្លូវជាមួយក្របខណ្ឌក្នុងក្តីស្រមៃ EUROPEAN League រួចមកហើយក្នុងថ្ងៃនេះរីឯក្លិប Barca ក្នុងពេលនេះដែរក៏កំពុងពិចារណាឡើងវិញពីជំហររបស់ពួកគេ។
សារព័ត៌មាននៅអេស្ប៉ាញបាននិយាយថា Atletico Madrid ដែលជាមិត្តរួមលីគ LA Liga ក៏ជិតនឹងដកខ្លួនចេញដែរខណៈដែលនៅអ៊ីតាលី Inter Milan ក៏ត្រូវបានគេនិយាយថាជិតដល់ពេលប្រកាសដើរចេញជាផ្លូវការណ៍ដែរ។
បើក្លិបទាំង៣ខាងលើធ្វើការសម្រេចចិត្តទឹកចុងក្រោយថានឹងដើរចេញពី Super League មែននោះនឹងបន្សល់ទុកតែក្លិប Juventus របស់លោក Agnelli , Real Madrid របស់ Florentino Perez និង AC Milan តែប៉ុណ្ណោះឱ្យត្រួសត្រាយសម្រេចក្តីសុបិន្តរបស់ខ្លួនជាបន្ត។