ត្រឹម២សប្ដាហ៍ Bilbao ចាញ់ផ្ដាច់ព្រ័ត្រ Copa del Rey ២ដង
Barcelona រកគ្រាប់បាល់បញ្ចូលទីដល់ទៅ៤គ្រាប់ក្នុងរយៈពេល១២នាទី ឈានទៅឈ្នះនះ៤ទល់នឹង០លើ Athletic Bilbao ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey រដូវកាល២០២០/២០២១។
ក្រុមអ្នកមានបុណ្យត្រូវចាំរហូតដល់នាទី៦០ ទើប Antoine Griezmann ទាត់បញ្ចូលទីពីការបញ្ជូនយ៉ាងល្អដោយ Frankie de Jong។ de Jong ខ្លួនឯងក៏តែតបញ្ចូលទីនៅ៣នាទីបន្ទាប់។
ដល់នាទី៦៨ និង៧២ Lionel Messi រកបាន២គ្រាប់ម្នាក់ឯង។
នេះជាពានរង្វាន់ដំបូងសម្រាប់លោក Ronald Koeman ក្នុងនាមជាគ្រូបង្គោល Barcelona និងជាពានទី១ សម្រាប់ពួកគេចាប់ពីឆ្នាំ២០១៩មក។
សម្រាប់ Athletic Bilbao វិញ ់គឺជាបរាជ័យលើកទី២ក្នុងរយៈពេល២សប្ដាហ៍។ ពួកគេបានចាញ់ Real Sociedad ក្នុងវគ្គផ្ដាច់ព្រ័ត្រ ២០២០ ដែលត្រូវបានពន្យារដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១៕